ទិដ្ឋភាពទូទៅ

សម្រាប់ទីផ្សារកម្ពុជា Sunseap (Asset) Cambodia Co. Ltd គឺជាអជីវកម្មរួមគ្នារវាង Schnei Tech Co. Ltd និង Sunseap Group ដែលផ្តល់ជូននូវសេវាកម្មដូចតទៅនេះ៖ កិច្ចព្រមព្រៀងទិញថាមពលព្រះអាទិត្យ (PPA), វិស្វកម្ម, លទ្ធកម្ម និង សំណង់ (EPC), និង សេវាកម្មប្រតិបត្តិការ និ តំហែទាំ (O&M) ។

ដោយមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវភាពអាចទុកចិត្តបានលើការផ្គត់ផ្គង់ប្រព័ន្ធបណ្តាញថាមពលមូលដ្ឋាន Sunseap (Asset) Cambodia Co. Ltd បានបង្កើត និង ប្រតិបត្តិការគម្រោងថាមពលព្រះអាទិត្យខ្នាតធំដំបូងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរក្រុង បាវិត ដែលជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង។

រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យនេះ ដែលជាគម្រោងអ្នកផលិតថាមពលកកើតឡើងវិញដោយឯករាជ្យ (IPP) ដែលត្រូវបានដាក់ដេញថ្លៃដោយមានការប្រកួតប្រជែងដំបូងគេរបស់កម្ពុជា អាចបំពេញតាមតម្រូវការថាមពលមូលដ្ឋានប្រហែលមួយភាគបួននៃក្រុងបាវិត ធ្វើឲ្យប្រសើរឡើងនូវភាពអាចទុកចិត្តបានលើការផ្គត់ផ្គង់ថាមពល និង ជួយក្នុងការចែករំលែកសំណុំជំនាញថ្មីៗជាមួយនឹងសហគមន៍មូលដ្ឋាន។



សេវាកម្មរបស់យើង

កិច្ចព្រមព្រៀងទិញថាមពល (PPA)
PPA ព្រះអាទិត្យគឺជាកិច្ចព្រមព្រៀងទិញថាមពលរយៈពេលវែង។ យើងនឹងជួយបង្កើត ផ្តល់មូលនិធិ សាងសង់ ធ្វើជាម្ចាស់ ប្រតិបត្តិការ និង ថែរក្សារោងចក្រថាមពល PV ព្រះអាទិត្យ នៅក្នុងកន្លែងរបស់អ្នក។

វិស្វកម្ម (EPC, O&M)
ដោយមានប្រវត្តិរឹងមាំខាង EPC, Sunseap អាចប្រើប្រាស់ជំនាញដើម្បីបញ្ចប់ការសាងសង់ប្រព័ន្ធផ្ទាំងសូឡា ដោយសុវត្ថិភាព និង យ៉ាងរហ័ស ខណៈដែលកំពុងរួមបញ្ចូលការត្រួតពិនិត្យភ្លាមៗទៅនឹងដំណោះស្រាយរបស់យើងដើម្បីជួយធានាថា ប្រព័ន្ធថាមពលពីពន្លឺព្រះអាទិត្យរបស់យើងប្រតិបត្តិការក្នុងកម្រិតល្អបំផុត។



គម្រោងរបស់យើង