តើកិច្ចព្រមព្រៀងទិញថាមពលព្រះអាទិត្យ គឺជាអ្វី (PPA)?

PPA ព្រះអាទិត្យអនុញ្ញាតឲ្យម្ចាស់អគារពាណិជ្ជកម្មទាំងឡាយអាចប្រើប្រាស់ថាមពលព្រះអាទិត្យបានដោយមិនចាំបាច់បង់ថ្លៃវិនិយោគណាមួយជាមុននោះទេ។ PPA ព្រះអាទិត្យរបស់ Sunseap ផ្តល់ហិរញ្ញប្បទានទាំងស្រុងដល់ដល់ប្រព័ន្ធថាមពលព្រះអាទិត្យ តម្លើង និង ថែរក្សាវាសម្រាប់អតិថិជនរបស់ខ្លួន ដោយគិតថ្លៃតែទៅលើថាមពលព្រះអាទិ្យដែលត្រូវបានប្រើប្រាស់ដោយអគារនេះប៉ុណ្ណោះ ក្នុងតម្លៃប្រកួតប្រជែងមួយក្នុងរយៈពេលពី 20 ទៅ 25 ឆ្នាំ។តើ PPA ព្រះអាទិ្យរបស់យើងនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នក (& អាជីវកម្មរបស់អ្នក) បានដោយរបៀបណា?

ប្រភពនៃថាមពលកកើតឡើងវិញ

បង្កើត និង ប្រើប្រាស់ថាមពលព្រះអាទិត្យចេញពីដំបូលលំនៅដ្ឋានរបស់អ្នកតែម្តង។

អាចកាត់បន្ថយថ្លៃអគ្គីសនីរបស់អ្នកបាន

ទទួលបានតម្លៃអគ្គីសនីប្រកួតប្រជែងរយៈពេលពី 20 ដល់ 25 ឆ្នាំ។

ចូលរួមជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

រួមចំណែកដល់សេដ្ឋកិច្ចមួយដែលមានកាបូនទាប។  តើ PPA ព្រះអាទិត្យរបស់យើងដំណើរដោយរបៀបណា?  

មិនមានការវិនិយោគលើមូលធន

Sunseap នឹងបង្កើត និង តម្លើងប្រព័ន្ធផ្ទាំងសូឡា ដោយយោងតាមការទាមទាររបស់អ្នកដោយមិនគិតថ្លៃជាមុនឡើយ។ អ្នកបង់ថ្លៃតែសម្រាប់អ្វីដែលអ្នកប្រើប៉ុណ្ណោះ។

ការត្រួតពិនិត្យ, ការថែទាំ & ការផ្លាស់ប្តូរ

Sunseap នឹងទទួលខុសត្រូវលើថ្លៃត្រួតពិនិត្យ, ការថែទាំ និង ការផ្លាស់ប្តូរ។ Sunseap នឹងធានាថា ប្រព័ន្ធដំណើរក្នុងកម្រិតល្អបំផុតនៅអំឡុងនៃរយៈពេលនៃកិច្ចសន្យា។

រចនាសម្ព័ន្ធតម្លៃ

រចនាសម្ព័ន្ធតម្លៃថេរដោយមិនតម្លើងថ្លៃកក្នុងរយៈពេលនៃកិច្ចសន្យា PPA ព្រះអាទិត្យ។
ការបញ្ចុះថ្លៃចេញពីគំរូថ្លៃជាមួយនឹងការបញ្ចុះថ្លៃទល់នឹងថ្លៃរបស់ប្រព័ន្ធបណ្តាញផ្គត់ផ្គង់អគ្គីសនីជាតិក្នុងរយៈពេលនៃកិច្ចសន្យា PPA ព្រះអាទិត្យ។